សេចក្តីផ្តើម

គ្រប់សភាវរស់ទាំងអស់មិនអាចរស់នៅដោយគ្មានទឹកបាននោះទេ។ដោយសារតែទឹកពិតជាមានសារសំខាន់សម្រាប់សុខភាព យើងត្រូវតែចេះជ្រើសរើសទឹកដែលមានគុណភាពល្អសម្រាប់ការបរិភោគរៀងរាល់ថ្ងៃ។ អ្នកជំនាញជាច្រើនបានយល់ស្របថាការបរិភោគទឹកប្រចាំថ្ងៃប្រហែល២លីត្រ (៦ ទៅ ៧ កែវ) គឺជាចំនួនតិចបំផុតសម្រាប់បំពេញការបាត់បង់ជាតិទឹកនៅក្នុងខ្លួន។ លើសពីនេះទៅទៀត ក្នុងចំណោមទឹកជាច្រើនប្រភេទគេបានរកឃើញថាទឹករ៉ែគឺជាប្រភេទទឹកមួយប្រភេទដែលល្អជាងគេបំផុតសម្រាប់សុខភាព ដោយទឹករ៉ែផ្តល់នូវសារធាតុរ៉ែដែលរាងកាយត្រូវការដើម្បីទ្រទ្រង់សុខភាព។


ក្រុមហ៊ុន យ៉ាគូម៉ូ អេហ្វ & ប៊ី ជានណា?


ក្រុមហ៊ុន យ៉ាគូម៉ូ អេហ្វ & ប៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧ ដោយអ្នកវិនិយោគជនជាតិជប៉ុន និងជនជាតិខ្មែរដែលទទួលបានការសិក្សាពីប្រទេសជប៉ុន។ អ្នកទាំងពីរបាននាំយកនូវបច្ចេកទេសថ្មីចុងក្រោយគេបង្អស់របស់ប្រទេសជប៉ុនមកធ្វើការសម្អាតប្រភពទឹកក្រោមដីនៅទីតាំងរោងចក្រផ្ទាល់របស់ខ្លូន ដែលប្រភពទឹកដ៏ល្អឥតខ្ចោះនោះពុំមាននូវវត្តមានអាសេនិច និងសារធាតុពុលផ្សេងៗឡើយ ដូច្នេះអ្នកទាំងពីរផលិតបាននូវទឹករ៉ែធម្មជាតិដែលមានគុណភាពល្អជាងគេបង្អស់ដើម្បីផ្តល់ជូនដល់ប្រជាជនកម្ពុជា គ្រូពេទ្យ ក៏ដូចជាភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន យ៉ាគូម៉ូ អេហ្វ & ប៊ី​ មានមោទនៈភាពយ៉ាងក្រៃលែងដែលបានផលិតនូវទឹករ៉ែធម្មជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៧ មកម៉្លេះ។ ផលិតផលរបស់ក្រុមហ៊ុនយ៉ាគូម៉ូ អេហ្វ & ប៊ី​ ត្រូវបានធ្វើការវិភាគគុណភាពរៀងរាល់ឆ្នាំនៅ​ប្រទេសជប៉ុន ក៏ដូចជាមន្ទីរពិសោធន៍ក្នុងស្រុក ដូចជាមន្ទីរពិសោធន៍ប៉ាស្ទ័រ និងមន្ទីរពិសោធន៍នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ លទ្ធផលនៃការពិសោធន៍ទៀតសោធ សុទ្ធតែឆ្លើយតបទៅនឹងស្តង់ដារនៃប្រទេសទាំងពីរ គឺស្តង់ដារប្រទេសជប៉ុន និងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ដោយសារតែទឹករ៉ែធម្មជាតិរបស់ក្រុមហ៊ុន មានកម្រិតជាតិបាស-អាស៊ីតប្រហាក់ប្រហែលនឹង 7.8 និងមិនមានជាតិហ្វុយអរ ដែលជាហេតុធ្វើឲ្យទឹករ៉ែធម្មជាតិនេះរឹតតែមានគុណប្រយោជន៍យ៉ាងពិសេសសម្រាប់ការលាយជាមួយម្សៅទឹកដោះគោសម្រាប់ទារក ដែលអាចឲ្យអាណាព្យាបាលមានទំនុកចិត្តយ៉ាងខ្ពស់លើគុណតម្លៃរបស់ទឹករ៉ែធម្មជាតិនេះ។

ដោយមើលឃើញពីកំណើននៃការបញ្ជាទិញលើទីផ្សារបានកើនឡើងយ៉ាងខ្ពស់ជាលំដាប់ និងដើម្បីបន្តផ្តល់ជូនអតិថិជននូវទឹករ៉ែធម្មជាតិដែលមានគុណភាពល្អជាងគេបង្អស់ ក្រុមហ៊ុន យ៉ាគូម៉ូ អេហ្វ & ប៊ី បានសាងសង់រួចរាល់នូវរោងចក្រថ្មីស្រឡាង និងការិយាល័យរបស់ខ្លួននាចុងឆ្នាំ ២០១៦ ដែលការរចនានៃប្លង់អគារ និងទីតាំងនីមួយៗ សុទ្ធសឹងតែធ្វើឡើងឲ្យស្របទៅតាមស្តង់ដារប្រព័ន្ធសុវត្ថិភាពអាហារដែលជាភាសាអង់គ្លេសហៅថាហាសិប (HACCP) និង អាយអេសអូ 9001-2005 (ISO 9001-2005)។ ក្រោមការសហការដ៏ល្អរបស់ក្រុមការងារនៃក្រុមហ៊ុន យ៉ាគូម៉ូ អេហ្វ & ប៊ី គួបផ្សំជាមួយគុណភាពដ៏ល្អនៃផលិតផលរបស់ក្រុមហ៊ុន និងការរៀបចំប្លង់រោងចក្រឲ្យស្របទៅនឹងប្រព័ន្ធសុវត្ថិភាពអាហារទើបក្រុមហ៊ុនយ៉ាគូម៉ូ អេហ្វ & ប៊ី ត្រូវបានទទួលស្គាល់នូវប្រព័ន្ធសុវត្ថិភាពអាហាររបស់ខ្លួនដែលត្រូវបានចុះធ្វើសវនកម្មដោយក្រុមហ៊ុនអាឡឺម៉ង់ឈ្មោះ​ធីយូវី រ៉េនលែន (TUV-Rheinland) នៅខែ មិថុនា ឆ្នាំ​២០១៧។

នៅឆ្នាំ 2018 ក្រុមហ៊ុនយ៉ាគូម៉ូ អេហ្វ &ប៊ី ខូអិលធីឌីបានជ្រើសរើសបុគ្គលិកបន្ថែមទៀតដែលមានបទពិសោធន៏ល្អក្នុងការចិញ្ចឹមឃ្មុំដើម្បីចិញ្ចឹមសត្វឃ្មុំនៅក្នុងកសិដ្ឋានផ្ទាល់ខ្លួនរបស់យើងនៅ ភូមិអូសំអាងឃុំអូសោម ស្រុកវាលវាំង ខេត្តពោធិ៍សាត់ ដោយមានការគាំទ្រពីអ្នកជំនាញខាងជប៉ុននៅកសិដ្ឋានឃ្មុំ Tawara ប្រទេសជប៉ុន។ នៅឆ្នាំ 2019 យើងបានចាប់ផ្តើមប្រមូលនិងលក់ទឹកឃ្មុំយ៉ាគូម៉ូ សុទ្ធនិងធម្មជាតិរបស់យើងដែលមាន 3 ប្រភេទ  ទឹកឃ្មុំកាហ្វេ ទឹកឃ្មុំស្តៅ និងទឹកឃ្មុំមៀន ។ ទាំងនេះជាផលិតផលរបស់ក្រុមហ៊ុនយ៉ាគូម៉ូ ទឹកពិសារបរិសុទ្ធឈ្មោះថា វ័តធឺអូ , ទឹកបរិសុទ្ធសុទ្ធដែលមានឈ្មោះគីរីនិង និងទឹកឃ្មុំធម្មជាតិយ៉ាគូម៉ូ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើដល់ប្រជាជនកម្ពុជា​ ជនបរទេស​ និងភ្ញៀវទេសចរទាំងអស់ដែលមកទស្សនាប្រទេសកម្ពុជាព្រមទាំងនាំចេញទៅបរទេស។

 



ចែករំលែក